លោក Klopp ប្រកាសពីការចែកផ្លូវជាមួយក្លឹប​ Liverpool:

ពេល៖ 27-01-2024 14:13 pm

ដោយ៖​ admin

Share

ថ្មីៗនេះគ្រូបង្វឹកសញ្ជាត្តិអាល្លឺម៉ង់លោក Jurgen Kloop បានប្រកាសក្នុងវីដីអូមួយដែលបានបង្ហស់ដោយបណ្តាញសង្គមរបស់ក្លឹប Liverpool ដោយបាននិយាយថា​​​​​​​​​​​​​​​គាត់នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ថ្វីត្បិតតែកុងត្រារបស់គាត់ជាមួយក្លឹបនឹងអស់សុពលភាពក្នុងឆ្នាំ 2026 ក៍ដោយ។


លោក Jurgen Kloop បានចូលរួមជាមួយក្លឹប Liverpool ដំបូងក្នុងឆ្នាំ 2015 ដោយបានជួយក្លឹប Liverpool ឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងរយះពេល 30 ឆ្នាំចុងក្រោយ នឹងថែមទាំងបានឈ្នះជើងឯក​ Champions League, UEFA Super Cup, Club World Cup, Carabao Cup នឹង​ FA Cup ផងដែរ​ ខណះដែល Liverpool ក៍កំពុងប្រជែងពានរង្វាន់ Europa League ក្នុងរដូវកាលនេះផងដែរ ។


ការចាកចេញពីក្លឹប Liverpool មុនកិច្ចសន្យាអស់សុពលភាពរបស់លោក Jurgen Kloop ត្រូវបានគេជឿរជាក់ថាគាត់នឹងទៅធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលនឹងត្រូវជំនួសដំណែងរបស់លោក​ Julian Nagelsmann ដែលកំពុងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់អាល្លឺម៉ង់​ ៕

ផ្នែកទំនាក់ទំនង