ក្លឹបបីសាចក្រហម Man United គ្រោងនិងបញ្ចប់កុងត្រារបស់ Sancho:

ពេល៖ 21-12-2023 15:40 pm

ដោយ៖​ admin

Share

ខ្សែប្រយុទ្ធស្លាប Jadon Sancho បានចូលរួមជាមួយក្លឹប Manchester United ក្នុងតម្លៃខ្លួនប្រម៉ាណជាង 73 លានផោនពីក្លឹប Dortmund ក្នុងឆ្នាំ 2021 ដោយកីឡាវ័យ 23 ឆ្នាំរូបនេះបង្ហាញខ្លួនបាន 82ប្រកួត នឹងរកបាន 12គ្រាប់អោយក្លឹប Manchester United ។


ប៉ុន្តែដោយមានការប៉ះទង្គិចពាក្សសម្តីជាមួយគ្រូបង្វឹកលោក Ten Hag នឹងមិនព្រមសុំទោសបានធ្វើអោយក្លឹប Man United សម្រេចដាក់ពិន័យលើខ្សែប្រយុទ្ធរូបនេះដោយមិនបានអោយគាត់ចូលរួមការប្រកួតនាៗរបស់ក្លឹបនិង ថែមទាំងមិនអោយចូលរួមការហ្វឹកហាត់ជាមួយក្រុមផងដែរ ។


ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព៍ត័មាន​​ Sky Sports News​ បានចុះផ្សាយថាក្លឹប Manchester United អាចនិងបញ្ចប់កិច្ចសន្យាជាមួយកីឡាករ Jadon Sancho មុនពេលកំណត់ ដោយកន្លងមកធ្លាប់មានកីឡាករមួយចំនួនដែលត្រូវបានក្លឹបបញ្ចប់កុងត្រាមុនពេលកំណត់ផងដែរគឺ Mesut Ozil, Pierre-Emerick Aubameyang និង Nicolas Pepe ដែលសុទ្ធតែត្រូវបានក្លឹប Arsenal បញ្ចប់កុងត្រាមុនពេលកំណត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mikel Arteta ៕


ផ្នែកទំនាក់ទំនង