សៀងចន្ធា ចាកចេញពីក្លឹបបឹងកេត នឹងបានចូលរួមជាមួយក្លឹបនៅប្រទេសកាតា

ពេល៖ 20-07-2023 15:08 pm

ដោយ៖​ admin

Share

ប្រធានក្លឹបបឹងកេតលោកស្រី ពុទ្ធធីតា បានបញ្ជាក់ហើយថា សៀងចន្ធា មិនបានមកទៅប្រកួតមិត្តភាព Pre-Season នៅប្រទេសថៃជាមួយក្រុមទេ ព្រោះត្រូវត្រៀមខ្លួនចូលរួមជាមួយក្លឹបនៅប្រទេសកាតាក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបឹងកេត ។


សៀង ចន្ធា នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាតា នៅថ្ងៃទី២២ ខែកក្កដា ដើម្បីអោយទាន់ការប្រកួតរបស់ក្លឹបថ្មីគេដែលមានការវិភាគត្រូវទៅប្រកួត Pre-Season នៅតំបន់អឺរ៉ុប ៕


ផ្នែកទំនាក់ទំនង